ជនសង្ស័យបំផ្ទុះគ្រាប់នៅទីក្រុងបាងកកត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី
កាលពីថ្ងៃពុធទី15/02.2012អាជ្ញាធរម៉ាឡេស៊ីបានអោយដឹងថាខ្លួនបានចាប់ខ្លួនជនសង្ស័យទី៣ ដែលជាប់ពាក់ពន្ធ័ក្នុងការបន្ទុះគ្រាប់បែកប្រឆាំងអ្នកការទូតអ៊ីស្រាអ៊ែលក្នុងប្រទេសថៃ នាថ្ងៃអង្គារ(14/02/2012) កន្លងមក។
នាយកស្នងការប៉ូលីសម៉ាឡេស៊ី,លោកIsmail-Omarបាននិយាយកាលពីរសៀលថ្ងៃពុធនេះថា អាជ្ញាធរម៉ាឡេស៊ីបានចាប់បានជនសង្ស័យជនជាតិអ៊ីរ៉ង់ក្នុងទីក្រុងKuala-Lampur នាវេលាម៉ោង៣និង៣០នាទីម៉ោងក្នុងស្រុក។ជនជាតិអ៊ីរ៉ង់នេះត្រូវបានចាប់ខ្លូនផ្អែក លើច្បាប់អន្តោប្រវេសន៍ម៉ាឡេស៊ីនិងផ្អែកលើព័ត៏មានចារកម្មដែលបានផ្តល់អោយពីភាគី ប៉ូលីសថៃ។ជននេះត្រូវបានចាប់ឃាត់ខ្លួនពីបទប្រព្រឹត្តនូវអំពើភេរវកម្មបំផ្ទុះគ្រាប់បែក ក្នុងប្រទេសថៃកន្លងមក។
សូមបញ្ជាក់ថាជនសង្ស័យនេះមានឈ្មោះMasoud-Sedaghatzadehអាយុ២៧ឆ្នាំបានចាក ចេញពីក្រុងបាងកកទៅKuala-Lumpurនាល្ងាចថ្ងៃអង្គារនិងមានគំរោងចេញដំណើរ ទៅTEHERANនាថ្ងៃពុធ,តែត្រូវអាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួននៅវេលា ម៉ោង៣និង៣០នាទីម៉ោងក្នុងស្រុកនាទីក្រុងKuala-Lumpur។
តាមប្រភពChannelnewsasia

PHOTO FROM REUTERS
The three men suspected to be involved in three blasts in Bangkok.
ជនសង្ស័យបំផ្ទុះគ្រាប់នៅទីក្រុងបាងកកត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី




