
ឯកឧត្ដមសខេងជួបពិភាក្សាការងារមន្ត្រីអង្គការសហប្រជាតិ ទទួលបន្ទុកគោលនយោបាយនិងការងាបោះឆ្នោត(DPA)
នៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១១នៅទីស្តីការក្រសួងមហាផ្ទៃ,ឯកឧត្ដមសខេងឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាត ឲ្យប្រតិភូUNDPដឹកនាំដោយលោកស្រី
Svetlana-Galkinaប្រធានការិយាល័យគោលនយោបាយ និងការងារបោះឆ្នោតនៃអង្គការសហប្រជាតិ(DPA)ចូលជួបពិភាក្សាអំពីការងារបោះឆ្នោត នៅកម្ពុជានាពេលខាងមុខ។
គោលបំណងសំខាន់នៃប្រតិភូរបស់UNDPដែលមកបំពេញបេសកកម្មនៅកម្ពុជា គឺដើម្បីសិក្សាស្រាវជ្រាវអំពីកិច្ចដំណើរការបោះឆ្នោតនៅកម្ពុជានិងរៀបចំរបាយការណ៍ ជូនលោកPasco(ប៉ាស្កូ)ពិនិត្យសម្រេចលើការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជាក្នុងការរៀបចំបោះឆ្នោត ឆ្នាំ២០១២និង២០១៣ខាងមុខ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជំរាបលោកស្រីSvelana-Galkinaនិងប្រតិភូUNDP នូវចំណុចសំខាន់ៗដែលពាក់ព័ន្ធដល់ការងារបោះឆ្នោតនៅកម្ពុជាមានជាអាទិ៏ការវិវត្តន៍រីកចំរើន នៃដំណើរការបោះឆ្នោតក្រោយសម័យUNTAC,ការធ្វើកំណែទំរង់ច្បាប់-លិខិតបទដ្ឋាននិងយន្តការ បោះឆ្នោតអោយកាន់តែល្អប្រសើរជាលំដាប់និងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយការរៀបចំ ការបោះឆ្នោតនៅកម្ពុជាកាន់តែល្អ,ប្រកបដោយលក្ខណៈ ប្រជាធិបតេយ្យ,តម្លាភាពនិងទទួលបានការទុកចិត្តពីគ្រប់គណបក្សនយោបាយ ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីសខេងក៏បានជំរាបជូនប្រតិភូUNDPអំពីគម្រោងចំណាយសម្រាប់ការរៀបចំ បោះឆ្នោតនាឆ្នាំ២០១២និង២០១៣,ដែលក្នុងនោះមួយផ្នែកជាជំនួយហិរញ្ញវត្ថុពីដៃគូអន្តរជាតិ។ ឯកឧត្ដមបានមានប្រសាសន៏ថាUNDPមានតួនាទីសំខាន់ណាស់ក្នុងការសម្របសម្រួលដើម្បីកៀរគរ ជំនួយពីសហគមន៏អន្តរជាតិសំដៅគាំទ្រដល់កិច្ចដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ដូចដែលខ្លួនធ្លាប់បានបំពេញកន្លងមក។
ឯកឧត្ដមសខេងជួបពិភាក្សាការងារមន្ត្រីអង្គការសហប្រជាតិ ទទួលបន្ទុកគោលនយោបាយនិងការងាបោះឆ្នោត(DPA)




