ឯកឧត្តមសខេងទទួលជួបលោក Surya Subedi
នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង ១៥:០០នាទី,ឯកឧត្តមសខេងឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យលោក Surya Subedi អ្នកសរសេររបាយការណ៍ ពិសេសរបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។
នៅក្នុងជំនួបនេះ,ក្រៅពីទិដ្ឋភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា,កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់ លើការរងារបោះឆ្នោតនិងសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល ។
លោកSuryaSubediបានលើកជាថ្មីអំពីដំណើរបេសកកម្មនិងគោលជំហររបស់គាត់ក្នុងការបំពេញ ការងារនៅកម្ពុជានិងបានអះអាងថារបាយការណ៍របស់លោកគឺមានចរិតអព្យាក្រឹត មិនលំអៀងនិងមានទស្សនៈស្ថាបនាដល់កម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងមានប្រសាសន៍ថាការបំពេញបេសកកម្មរបស់លោកស៊ូប៊ូឌីគឺជាពលីកម្ម មួយយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា។ឯកឧត្តមបានស្នើដល់លោកស៊ូប៊ូឌី និយាយអ្វីដែលជាការពិត ក្នុងប្រទេសកម្ពុជា,អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើបាន,អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាពុំទាន់ធ្វើបាននិងត្រូវ ទទួលយកព័ត៌មានពិតពីគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមកិច្ចសហប្រតិការរវាងឧត្តមស្នងការសិទ្ធិមនុស្សនិងរាជរដ្ឋាភិបាលកម្ពុជា នឹងភាពរីកចំរើនឡើង។
ឯកឧត្តមសខេងទទួលជួបលោកSurya Subedi




