ក្រសួងមហាផ្ទៃប្រារព្វសន្និបាតបូកសរុបការងារឆ្នាំ២០១១និងលើកទិសដៅការងារឆ្នាំ២០១២

នៅព្រឹកថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១២នេះក្រសួងមហាផ្ទៃបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ២០១២។សន្និបាតនឹងដំណើរការរហូតរសៀលថ្ងៃព្រហស្បត៏២៣ ខែកុម្ភះឆ្នាំ២០១២។
សន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះនឹងប្រព្រឹត្តឡើងក្រោមអធិបតិយភាពរបស់ឯកឧត្តមសខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។លើសពីនេះទៀតអង្គសន្និបាតទាំងមូលនឹងមានកិត្តិយស ដ៏ឧត្តុង្គឧត្តមបំផុតដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងសំខាន់នៃសន្និបាតនេះគឺសំដៅបង្ហាញអំពីសមិទ្ធផលសំខាន់ៗដែល សម្រេចបានរបស់ក្រសួងមហាផ្ទៃនិងពិភាក្សាអំពីបញ្ហាប្រឈមទាំងឡាយដែលជួបប្រទះ ក្នុងអភិក្រមនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងពិភាក្សាទិសដៅ ការងារសំរាប់ឆ្នាំ២០១២។សន្និបាតក៏បង្ហាញផងដែរអំពីសកម្មភាពប.ជ.រ.ព.ភឆ្នាំ២០១១ និងទិសដៅឆ្នាំ២០១២,ចំណាប់អារម្មណ៍របស់តំណាងអង្គការUSAID,ការប្រកាស ដាក់ប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិប.ជ.រ.ព.ភឆ្នាំ២០១១និងទិសដៅ ឆ្នាំ២០១២ផែនការសកម្មភាពជាតិ ប.ជ.រ.ព.ភ ឆ្នាំ២០១១-២០១៣និងមតិបូកសរុបរបស់ ឯកឧត្តមសខេងឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិ ដឹកនាំ ប.ជ.រ.ព.ភ។
សូមបញ្ជាក់ថាៈនៅក្នុងឆ្នាំ២០១១កន្លងទៅនេះការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃបានបង្ហាញឲ្យឃើញថាសន្តិសុខសណ្តាប់ធ្នាប់សង្គមជាទូទៅមានភាពល្អប្រសើរជាលំដាប់ បទល្មើសព្រហ្មទណ្ឌជារួមមានការថយចុះ៧.៥២%បើប្រៀបធៀបជាមួយឆ្នាំ២០១០កន្លងមក។ មានចំនួន១៥ខេត្តដែលបទល្មើសថយចុះច្រើនគួរកត់សម្គាល់គឺខេត្ត៖តាកែវ,បាត់ដំបង,បន្ទាយមានជ័យ, ឧត្តរមានជ័យនិងសៀមរាប។ដោយឡែកក៏មាន០៩ខេត្ត-រាជធានីដែលសិត្ថិ បទល្មើសនៅមិនមានការថយចុះនៅឡើយក្នុងនោះមានរាជធានីភ្នំពេញ,ព្រះសីហនុ,ព្រៃវែង, ស្ទឹងត្រែង,កំពង់ធំនិងប៉ៃលិន៕
ក្រសួងមហាផ្ទៃប្រារព្វសន្និបាតបូកសរុបការងារឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ២០១២




