កំលាំងនគរបាលខេត្តពោធិ៍សាត់ចាប់រថយន្តដឹកឈើក្រញូងខុសច្បាប់
ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ០៦និង៣០នាទី ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១,កំលាំងនគរបាលនៃការិយាល័យ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ និងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងត្បូងបឹងទន្លេសាប បានស្ទាក់ចាប់បានរថយន្តម៉ាក កាមរី ស៊េរី៩៤ ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ធំ 2A.0085 ចំនួន មួយគឿង នៅចំណុចភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ខូយ កុសល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ កងកំលាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអនុវត្តដូចភ្លៀងរលឹម នូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ កំលាំងសមត្ថកិច្ចបានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ និងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប ល្បាតតាមគោលដៅប្រទះឃើញរថយន្តម៉ាក កាមរី ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ធំ 2A.0085 ចំនួន ១គ្រឿង កំពុងធ្វើដំណើរឆ្ពោះមកក្រុងពោធិ៍សាត់ មានសភាពខុសពីធម្មតាគួរឲ្យសង្ស័យ ក៍ពង្រាយកំលាំងពួនស្ទាក់ ។ នៅពេលនោះ អ្នកបើកបររថយន្តល្មើសខាងលើ បានបើកគេច ប៉ុន្តែដោយឃើញកំលាំងសមត្ថកិច្ចនៅគ្រប់ច្រកល្ហក ជនល្មើសបានបើកទ្វារថយន្តរត់គេចខ្លួនតែម្តង ហើយនៅលើរថយន្តនោះ មានផ្ទុកឈើក្រញូង ចំនួន ២៣៨ដុំ ស្មើនឹង ០,៧៥៧ម៉ែត្រគូប បានប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ រក្សាទុក ដើម្បីបំពេញបែបបទតាមនិតិវិធី ចំណែកឯជនល្មើសសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន ។
លោកវរសេនីយ៍ត្រី ខូយ កុសល បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ អ្នករកស៊ីបទល្មើស ពិសេសដឹកឈើក្រញូងខុសច្បាប់ បានប្រើប្រាស់គ្រប់មធ្យោយបាយក្នុងការដឹកជញ្ជូន ដូចជា ការប្រើប្រាស់រថយន្តទំនើបៗ និងរថយន្តធុនធំជាដើម ដោយធ្វើការកែឆ្នៃ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ប៉ុន្តែស្ថិតក្រោមរូបភាពណាក៍ដោយ សមត្ថកិច្ចបានខិតខំរិះរកស្រាវជ្រាវគ្រប់មធ្យោបាយ និងវិធានការ ដើម្បីបង្ក្រាបឲ្យខាងតែបានតាមខ្លឹមសារទាំង ៥ចំណុច ក្នុងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។