អំពីក្រសួងមហាផ្ទៃ

ឋានានុក្រម​ដឹកនាំ

គម្រោង​អភិវឌ្ឋន៍

ភ្ជាប់វេបសាយ

ព័ត៏មានថ្មីៗ

ឯកឧត្តម ស ខេង សម្ពោធសមិទ្ធផលនានាក្នុងវត្តអន្លង់សឹង្ហ
ខេត្តបាត់ដំបងថ្ងៃទី ០៧ មិថុនា ២០១១:នាព្រឹក ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១១ កន្លងទៅ នេះ , ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានាក្នុងវត្តអន្លង់សឹង្ហ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍លើកឡើងអំពីការវិរត្តន៏រីកចំរើនរបស់ខេត្តបាត់តំបងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយជាខេត្តមានប្រជាពលរដ្ឋរស់នៅជាង ១.៤០០.០០០នាក់រស់នៅក្នុងស្រុកទាំង ១៣និងមានសក្តានុពលខាងដំណាំឧស្សាហកម្ម កសិកម្ម ពិសេស ដំណាំស្រូវ ព្រមទាំងមានការរីក ចម្រើនឥតឈប់ឈរលើវិស័យអប់រំ និងព្រះពុទ្ធសាសនា។
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍សម្តែងនូវការ អរគុណយ៉ាងជ្រាល ជ្រៅចំពោះប្រជាពលរដ្ឋ សប្បុរសជន និងអាជ្ញាធរខេត្តទាំងអស់ដែលបានមកចូលរួមនាពលនេះ។
ជាមួយនោះដែរ ឯកឧត្តមបានពាំនាំមកនូវការសួរសុខទុក្ខពីសំណាក់រាជរដ្ឋា ភិបាលពិសេសសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម ស ខេង បន្តទៀតថា សមិទ្ធផលនានា និងព្រះវិហារដែលដាក់សម្ពោធនាពេលនេះ គឺបានមកពីថវិកា របស់យើងទាំងអស់គ្នា ទាំងសប្បុរសជនក្នុងរាជធានី និងខេត្តបាត់ដំបង។ ក្នុងនាម ក្រុមការងារខេត្តបាត់ដំបង ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ពុទ្ធបរិស័ទក្នុងការ ជួយដល់វិស័យព្រះពុទ្ធសាសនាធ្វើ ឲ្យមានការរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តម ស ខេង បានមាន ប្រសាសន៍ឲ្យដឹងដែរថា ក្រុមការងារមិនគ្រាន់ តែខិតខំប្រឹងប្រែងកសាងគណបក្សប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ ទៀតផង។ ឯកឧត្តមសម្តែងការកត់សម្គាល់ថា ខេត្តបាត់ដំបងមាន ការរីកចម្រើនយ៉ាងខ្លាំងលើវិស័យ អប់រំ ចាប់តាំងពីមត្តេយ្យសាលារហូតដល់សកលវិទ្យាល័យទៀតផង ហើយ ត្រូវបន្តប្រឹងប្រែងបន្ថែមទៀតលើវិស័យអប់រំ ដោយធ្វើយ៉ាងណាឲ្យមានទាំងធនធាន និងទាំងគុណភាព ខ្ពស់ផង ដែរ។ ឯកឧត្តម ស ខេង មានប្រសាសន៍ទៀតថា ចំពោះប្រព័ន្ធប្រឡាយនៅក្នុងខេត្តបាត់ដំបង ក៏មានការអភិវឌ្ឍន៍យ៉ាងច្រើន ធ្វើឲ្យមានអំណោយផលដល់ប្រជាពលរដ្ឋដែលអាចធ្វើស្រូវបានពី ២ ទៅ៣ដងក្នុង១ឆ្នាំៗ នៅតាមតំបន់នានានិងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែមានភាពធូរធារជាលំដាប់៕

នាទីសន្តិសុខ

You need Flash player 8+ and JavaScript enabled to view this video.

ស្ថាប័នចំណុះក្រសួងមហាផ្ទៃ

នគរបាលជាតិ
 អគ្គនាយកដ្ឋានភស្តុភារ​​ហិរញ្ញរត្ថុ
អគ្គនាយកដ្ឋានពន្ធធនាគារ
អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន
បណ្ឌិត្យសភានគរបាលកម្ពុជា