ក្រសួងមហាផ្ទៃ ជម្រាបមក លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា( ដែលហៅកាត់ថាNICFEC) និង លោក លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មធិការបោះឆ្នោតដោយសេរីនៅកម្ពុជា និងយុត្តិធម៌នៅកម្ពុជា ថា ការបង្កើតបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដែលមានការចូលរួមពីអង្គការ សមាគមប្រមាណចំនួន៤០ជាសមាជិក គឺបានអនុវត្តផ្ទុយទៅនិងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូច្នេះត្រូវបញ្ឈប់សកម្មភាពខុសច្បាប់របស់បន្ទប់ស្ថានការណ៍ភ្លាម ហើយក្រសួងមហាផ្ទៃក៏ចេញនូវសេចក្តីជូនដំណឹង ស្តីពីការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ
ក្រសួងមហាផ្ទៃ 04-07-2017