អំពីក្រសួងមហាផ្ទៃ

ឋានានុក្រម​ដឹកនាំ

គម្រោង​អភិវឌ្ឋន៍

ភ្ជាប់វេបសាយ

ព័ត៌មាន​ក្នុង​ប្រទេស USAIDគាំទ្រការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីប្រឆាំងការជួញដូរមនុស្ស

USAIDគាំទ្រការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីប្រឆាំងការជួញដូរមនុស្ស


ក្នុងឱកាសជួបសាវនាការជាមួយឯកឧត្ដមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, កាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០១២នៅទីស្តីការក្រសួងមហាផ្ទៃ,លោកJeff-Daigleភារធារី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាលើកឡើងថាសហរដ្ឋអាមេរិកនឹងផ្តល់ ជំនួយចំនួន៥.៤លានដូល្លាអាមេរិកសំរាប់កម្មវិធីប្រឆាំងការជួញដូរមនុស្ស ដំណាក់កាលទី២នៅកម្ពុជា។
កម្មវិធីដំណាក់កាលទី២នេះ(CTIPII)នឹងជំរុញដល់កសាងបន្ថែមនូវសមិទ្ធិផលគួរ អោយកត់សម្គាល់នៃការប្រឆាំងអំពើជួញដូរមនុស្សក្នុងដំណាក់កាលទី១នឹងសំដៅ សម្រេចគោលដៅពង្រឹងសម្ថភាពរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងដើម្បី កំចាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស,ផ្ដល់ការការពារអាយុជីវិតនិងសេវាថែទាំ,បង្កើន សម្ថភាពអនុវត្តន៍ច្បាប់,បង្កើនប្រសិទ្ធិភាពនៃយុទ្ធសាស្ត្រថ្នាក់ជាតិនិងមូលដ្ឋាន។
ឯកឧត្ដមសខេងឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល អាមេរិកដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជា។ឯកឧត្ដមបានចាត់ទុកថាការលើកកម្ពស់សម្ថភាព ដល់រាជរដ្ឋាភិបាលកម្ពុជានិងមន្រ្តីអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការមួយសំខាន់ណាស់សំរាប់ប្រទេសកម្ពុជា។សហរដ្ឋអាមេរិក គឺជាដៃគូរសហប្រតិបតិ្តការមួយដ៍ល្អ។
នៅថ្ងៃទី១៩ខែមករាឆ្នាំ២០១២,ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ ថាយូ.អេស.អេ.អាយ.ឌី៎៎(USAID)បានប្រកាសចាប់ដំណើរការកម្មវិធីប្រឆាំងការជួញដូរមនុស្ស សម្រាប់រយៈពេល៤ឆ្នាំទៀតនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥។
ឯកឧត្ដមសខេងឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើជាអធិបតីនៃការចាប់ផ្ដើម កម្មវិធីប្រឆាំងការជួញដូរមនុស្សនេះដោយបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការជាតិអន្តរក្រសួងដើម្បីបង្ក្រាបការជួញដូរមនុស្សនិងករណី រត់ពន្ធមនុស្សដើម្បីសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធព្រមទាំងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមបង្ក្រាបការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព។លោកចេហ្វដាយហ្គល៎(JeffDaigle) ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានមានប្រសាសន៍ថាកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១១ កន្លងទៅនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ា(BarackObama),បានប្រកាស ឲ្យមានការតាមដានស្ថានការណ៍ទាសករបែបសម័យទំនើប។លោកចេហ្វដាយហ្គលបានលើក ឡើងថាយើងផ្ដោតលើបញ្ហាធំៗចំនួន៣គឺការបង្ការមិនឲ្យមានការជួញដូរមនុស្សការការពារ ជនរងគ្រោះនៃការជួញដូរមនុស្សនិងការផ្ដន្ទាទោសជនល្មើសជួញដូរមនុស្ស។ការអនុវត្តកម្ម វិធីនេះយើងសហការជាមួយរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតគណៈកម្មាធិការជាតិ អន្តរក្រសួង។

(Photo from RFA)

សូមបញ្ជាក់ថា៖គំរោងប្រឆាំងការជួញដូរមនុស្សវគ្គ២ (CTIPII)ដែលមានថវិកា សរុបចំនួន ៥,៤ លានដុល្លារសហរដ្ឋអាមេរិករបស់ USAIDនឹងត្រូវអនុវត្តដោយអង្គការWinrockអន្តរជាតិ (Winrock International)ដែលធ្លាប់មានបទពិសោធន៌ខ្ពស់ក្នុងការងារ ដើម្បីបពា្ចប់អំពើប្រឆាំងការជួញដូរមនុស្ស និងជួយដល់ប្រជាជនដែលងាយទទួលរងគ្រោះ។
ភាពជាដៃគូរវាងUSAIDនិងអង្គការWinrockអន្តរជាតិក្រោមគំរោងCTIPIIនឹងបន្ត ការងារលើភាពជោគជ័យនៃគំរោងប្រឆាំងការជួញដូរមនុស្សវគ្គ១(CTIPI)ដោយផ្តោត លើការខិតខំរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងសង្គម ស៊ីវិលក្នុងការធ្វើឲ្យកាន់ តែប្រសើរឡើងនូវកិច្ចសហការនិងសមត្ថភាពរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំង នូវគ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្សប្រកបដោយប្រសិទ្ឋភាព។
លោក Flynn Fullerនាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៌អន្តរជាតិ ប្រចាំនៅកម្ពុជាបានមានប្រសាសន៏ថា“ដោយធ្វើការងារយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងបានឃើញនូវការបង្កើតគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស,រត់ពន្ធមនុស្ស និងអំពើកេងប្រវ័ញ្ចកំលាំងពលកម្មនិងផ្លូវភេទលើស្រ្តីនិងកុមារ,ក៏ដូចជាការបង្កើតនូវ គោលនយោបាយថ្មីដើម្បីការពារជនរងគ្រោះ។នៅក្នុងគំរោងCTIPI ក៏បានបង្កើតអោយមាននូវប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីករណីការជួញដូរមនុស្សផងដែរ។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី២ដដែល នៅក្នុងរបាយការណ៌ប្រចាំឆ្នាំរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្ស”  ។លោកជំទាវជូប៊ុនអេងប្រធានគណកម្មាធិការជាតិប្រឆាំងការជួញដូររត់ពន្ធមនុស្សនិង អំពើកេងប្រវញ្ច័កំលាំងពលកម្មនិងផ្លូវភេទលើស្រ្តី និងកុមារបានមានប្រសាសន៏ថា  “គំរោងCTIPIបានជួយគាំទ្រដល់គោលនយោបាយណែនាំដែលត្រូវបានបងើ្កតឡើង, ដើម្បីពង្រឹងប្រតិបត្តិការបង្ក្រាបនិងសង្គ្រោះជនរងគ្រោះហើយបានបង្ហាញឲ្យឃើញពី ភាពវិជ្ជមានសំរាប់ការខិតខំប្រឹងប្រែងរបស់កម្ពុជា”។

នាទីសន្តិសុខ

You need Flash player 8+ and JavaScript enabled to view this video.

ស្ថាប័នចំណុះក្រសួងមហាផ្ទៃ

នគរបាលជាតិ
 អគ្គនាយកដ្ឋានភស្តុភារ​​ហិរញ្ញរត្ថុ
អគ្គនាយកដ្ឋានពន្ធធនាគារ
អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន
បណ្ឌិត្យសភានគរបាលកម្ពុជា