ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីឃាត់ខ្លួន ជនល្មើស ០៣រូប ដែលនាំសាច់ប្រាក់ចូលមកកម្ពុជាដោយគ្មានប្រភពច្បាស់លាស់
April 26, 2019    អ្នកទស្សនា :

      នៅល្ងាចថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញប្រកាសព័ត៌មានបញ្ជាក់អំពីករណីឃាត់ខ្លួនជនល្មើស ៣រូប ដែលនាំសាច់ប្រាក់ចូល​មក​កម្ពុជាដោយគ្មានប្រភពច្បាស់លាស់។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីការឃាត់​ខ្លួន​សួរ​ចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ០៣ រួចមក សមត្ថកិច្ចបានរៀបចំបែបបទ​បញ្ជូនខ្លួនទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម ព្រមតែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

     សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញកងកម្លាំង​នគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីមានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ រូប ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣,៥២០,០០០ ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង​ចូល​មកព្រះរាជាណាចក្រកម្ពុជា។ ជនល្មេីសទាំង៣នាក់រួមមានទី១- ឈ្មោះ Wang Shiping កាន់លិខិតឆ្លង​ដែន​លេខEC9259330 មុខរបរ មិនពិតប្រាកដ,​ ទី២-ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ,​ និងទី៣- ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមាន​លិខិត​ឆ្លង​ដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ