សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យប្រតិភូសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការក្រុងកឹនថឺ វៀតណាម ចូលជួបសម្តែងការគួរសម
December 17, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម ជិន ហ្វឹកជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាបក្ស នៃគណៈកម្មាធិការក្រុងកឹនថឺ ប្រទេសវៀតណាម ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

       ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអបអរសាទរដល់ទីក្រុងកឹនថឺ ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជុន ហ្វឹកជុង ជាអភិបាលក្រុង និងក្រោមគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលវៀតណាម។ សម្តេចក្រឡាហោមបានបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូទីក្រុងកឹនថឺ នាពេលនេះគឺជាការបន្តរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្ដេចក្រឡាហោម បានបន្ថែមផងដែរថាប្រទេសទាំងពីរ គឺមានយន្តការទំនាក់ទំនងគ្នាជាច្រើន ដែលក្នុងនោះ ក្រសួងមហាផ្ទៃ ក៏មានយន្តពីរធំៗផងដែរ គឺទី១.កិច្ចប្រជុំប្រចាំឆ្នាំរវាងខេត្តជាប់ព្រំដែន និងទីពីរគឺកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ហើយយន្តការទាំងពីរនេះ គឺភាគីទាំងពីរតែងតែអនុវត្តជាបន្តបន្ទាប់ ស្ថិតក្នុងស្មារតីរួមគ្នាថែរក្សានូវ សុខសន្តិភាព សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជារួមគ្នាអភិវឌ្ឍន៍នូវសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។ 

      ជាការឆ្លើយតប ឯកឧត្តម ជុន ហ្វឹកជុង អភិបាលក្រុងកឹនថឺ បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ជាងនេះទៀត ឯកឧត្តម ក៏បានកត់សម្គាល់ផងដែរថា ការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាដែលទទួលបាន កំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយឆ្នាំនេះ គឺជាសមិទ្ធផលមួយដ៏គួរឱ្យកត់សម្គាល់សម្រាប់កម្ពុជា ហើយឯកឧត្តម ក៏បានឱ្យដឹងដែរថា កម្ពុជាក៏ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលទទួលបានការវិនិយោគពីអន្តរជាតិច្រើនជាងគេ។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះអ្វីដែលជាសមត្ថិផលទាំងនេះ គឺពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែក និងគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដាក់ចេញនូវគោលនយោបាយសមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។  ឯកឧត្តម ក៏បានជម្រាបផងដែរថា ក្នុងនាមអភិបាលទីក្រុងកឹនថឺ គឺឯកឧត្តមសន្យាថា នឹងបន្តបង្កើននូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានរវាងប្រទេសទាំងពីរជាបន្តទៀត ហើយឯកឧត្តមនឹងបន្តជំរុញ និងលើកទឹកចិត្ត ដល់វិស័យឯកជន នៅក្នុងទីក្រុងកឹនថឺ ដើម្បីធ្វើយ៉ាងណាពង្រីកនូវសកម្មភាពស្វែងរកឱកាសវិនិយោគផ្សេងៗនៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ហើយឯកឧត្តម ក៏បានស្នើឱ្យមានការជួយគាំទ្រពីសម្ដេចក្រឡាហោម នៅក្នុងគំនិតផ្តួចផ្តើមនេះផងដែរ។

      ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវក្តីរីករាយរីករាយ និងជួយគាំទ្រស្វាគមន៍ចំពោះការវិនិយោគមកកាន់កម្ពុជា ហើយសម្ដេចត្រៀមខ្លួនជានិច្ច ក្នុងនាមជាអ្នកទទួលខុសត្រូវលើវិស័យសន្តិសុខនៅក្នុងការជួយគាំទ្រដល់ការងារផ្សេងៗដែលពាក់ព័ន្ធនិងក្រសួងមហាផ្ទៃ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ