ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាពបិទកម្មពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យចំនួន០៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត
December 17, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីភាពបិទកម្មពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួង ស្ថាប័ន អង្គទូតនានា អភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍ ព្រមទាំងអង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើន។

      កម្មវិធីបិទនៃការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវអនុក្រឹត្យទាំង៤នេះ គឺធ្វើឡើងបន្ទាប់ពីអនុក្រឹត្យទាំង៤ ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃដដែលនេះរួចមក តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានធ្វើបទបង្ហាញមួយថ្ងៃពេញជូនអង្គពិធីអំពីខ្លឹមសារលម្អិតនៃអនុក្រឹត្យទាំងនេះ និងកិច្ចការជាអាទិភាពនានាដែលត្រូវរៀបចំ និងអនុវត្តដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមដំណើរការតាមរចនាសម្ព័ន្ធថ្មីនេះចាប់ពីដើមឆ្នាំ២០២០នេះតទៅ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ