អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ​ពិភាក្សារបាយការណ៍​ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវលើករណី ចំនួន២
December 18, 2019    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំ​ពិភាក្សារបាយការណ៍​ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី÷
- ករណីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ច របស់លោក​នាយ​ការិយាល័យ ១រូប តាមរយៈបណ្តឹងដែលទទួលបានពី​អង្គភាព​​ប្រឆាំងអំពើពុករលួយ
- ករណីការចុះផ្សាយរបស់សារព័ត៌មានថា មានការលក់ឆ្នោត​វៀតណាមយ៉ាងអានាធិបតេយ្យតាមបណ្តាភូមិ ឃុំនានា ក្នុងស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ដោយសមត្ថកិច្ចពុំបានចាប់ ឬបង្ក្រាបនោះទេ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ