រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានវឌ្ឍនភាពទៅមុខ ខណៈឆ្នាំ២០២០ខាងមុខនេះ ជាឆ្នាំបញ្ចប់នូវផែនការជាតិ១០ឆ្នាំជំហានទី១
December 19, 2019    អ្នកទស្សនា :

     ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសហភាពអឺរ៉ុប នាទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែមានវឌ្ឍនភាពទៅមុខ ខណៈពេលដែលនៅឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំបញ្ចប់នូវផែនការជាតិ១០ឆ្នាំនៃការធ្វើកំណែទម្រង់នេះក្នុងជំហានទី១។  ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលស្វាគមន៍សហភាពអឺរ៉ុប ចូលរួមចំណែកក្នុងការរៀបចំនូវផែនការ សម្រាប់អនុវត្តជំហានទី២ ដែលអាចជាផែនការណ៍៥ឆ្នាំ ឬក៏១០ឆ្នាំបន្តទៀត។ 

      ឯកឧត្តមបន្តថា ឯកអគ្គរដ្ឋសហភាពអឺរ៉ុបក៏បានទទួលស្គាល់ដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យសង្គមមានគណនេយ្យភាព និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ ទៅលើការសម្រេចចិត្តផ្សេងនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ហើយសហភាពអឺរ៉ុបក៏នឹងខិតខំរិះរកនូវមធ្យោបាយដើម្បីបន្តជួយគាំទ្រកិច្ចខំប្រឹងប្រែងរបស់កម្ពុជាលើកំណែទម្រង់នេះផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ