គណៈកម្មាធិការជាតិ (គ.ជ.អ.ប) ប្រជុំណែនាំពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើទៅក្នុងរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
December 20, 2019    អ្នកទស្សនា :

      នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បើកកិច្ចប្រជុំណែនាំស្តីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប) ដោយមានការចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃបណ្តាក្រសួងនានា អភិបាលរងខេត្តទទួលបន្ទុក នាយករដ្ឋបាល និងទីចាត់ការធនធានមនុស្សរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      សូមជម្រាបដែរថា សេចក្តីណែនាំស្តីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺមានគោលដៅធានាប្រសិទ្ធភាព ការពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌, ធានាអត្ថប្រយោជន៍នានារបស់បុគ្គលិក, ធានានិរន្តរភាពការងារ និងការផ្តល់សេវានានា, និងធានាការធ្វើសមាហរណកម្មស្របតាមជំនាញរបស់បុគ្គលិក។

      គួរបញ្ជាក់ដែរថា ចាប់ពីដើមឆ្នាំ២០២០ទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងរចនាសម្ព័ន្ធទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅលើវិស័យធំៗចំនួន ១៨រួមមាន៖
១.វិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល, ២.វិស័យអភិវឌ្ឍន៍ជនបទ, ៣.វិស័យធនធានទឹក, ៤.វិស័យបរិស្ថាន និងធនធានធម្មជាតិ, ៥.វិស័យរ៉ែ និងថាមពល, ៦.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៧.វិស័យសាធារណការ និងដឹកជញ្ជូន, ៨.វិស័យឧស្សាហកម្ម និងសិប្បកម្ម, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យទេសចរណ៍, ១១.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២.វិស័យកិច្ចការនារី, ១៣.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ១៤.វិស័យធម្មការ និងសាសនា, ១៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ១៦.វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍, ១៧.វិស័យសុខាភិបាល, ១៨.វិស័យអប់រំ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ