ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងការបើកវគ្គ បណ្តុះបណ្តាលចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់គ្រូបង្គោលរបស់អគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ
July 28, 2017    អ្នកទស្សនា :

     ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងការបើកវគ្គ បណ្តុះបណ្តាលចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់គ្រូបង្គោលរបស់អគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ នៅសាលអាគារអេស(S)ទីស្តីការក្រសួងមហាផ្ទៃ។ 

      កម្មវិធីបណ្តុះបណ្តាលចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់គ្រូបង្គោលនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិជាកិច្ចស្វាគមន៍ ដល់គណៈធិបតី និង អង្គពិធីទាំងមូលដែលបានចូលរួមវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល ដេីម្បីឱ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ដែលនឹងត្រូវយកមកផ្សព្វផ្សាយបន្តដល់អគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃទូទាំងប្រទេស។ ក្នុងកម្មវិធីបណ្តុះបណ្តាល មានគ្រូឧទ្ទេសនាម៤រូប គឺៈ 
១- ឯកឧត្តម នាយឧត្តមសេនីយ៍ វេជ្ជ. មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ធ្វើបទបង្ហាញពី ចំណេះដឹងទូទៅពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន 
២- លោកវេជ្ជ. ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្រសួងសុខាភិបាល ធ្វើបទបង្ហាញពីការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍
៣- លោកវរសេនីយ៍ទោ សារីបុត្រ សត្យា នាយការិយាល័យប្រឆាំងជំនួញគ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើបទបង្ហាញពីនីតិវិធីនៃការកសាងឯកសារសំណុំរឿងក្នុងបទល្មើសគ្រឿងញៀន
៤- លោក ឯម ហ៊យ  ប្រធាននាយកដ្ឋានផែនការ និងបណ្តុះបណ្តាលនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើបទបង្ហាញពីការយល់ដឹងទូទៅពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
      នាឱកាសបើកសុន្ទរកថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិសំណេះសំណាល នឹងផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការស្រូបយកចំណេះដឹង និងបទពិសោធន៍ដែលគ្រូអ្នកធ្វើបទបង្ហាញស្តីពីបញ្ហា និងផលប៉ះពាល់នៃគ្រឿងញៀន ទាក់ទងនិងការបន្សាប និងទាក់ទងផ្លូវច្បាប់ ដើម្បីមានភាពងាយស្រួលក្នុងការបង្ហាត់បង្ហាញបន្ត។ ឯកឧត្តមសន្តិបណ្ឌិត បានបន្តទៀតថា ការបណ្តុះបណ្តាលវគ្គគ្រូបង្គោលនេះមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយអប់រំឱ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ម្យ៉ាងទៀត ឯកឧត្តមចង់ឱ្យមានការចូលរួមយ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសចង់ឱ្យមានស្នងការរងខេត្ត រាជធានី មករៀនដែរ ដើម្បីឱ្យក្លាយជាគ្រូបង្គោល។ ព្រោះគោលបំណងសំខាន់គឺចង់ឱ្យគ្រូបង្គោលជួយផ្សព្វផ្សាយឱ្យស៊ីជម្រៅក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួងមហាផ្ទៃ នឹងចាប់បើកវគ្គបណ្តុះបណ្តាលឱ្យដំណើរការចាប់ពីពេលនេះតទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ