នារសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស ស.អ.ស.ប និងព្រមទាំងសមាជិក ចូលជួបសំណេះសំណាលពិភាក្សាការងារ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសម្តែងការគួរសម៕