វគ្គបណ្តុះបណ្តាល ស្តីពី "ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ" ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
August 16, 2017    អ្នកទស្សនា :

 ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ" ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងឱកាសនៃការបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ ដល់អង្គពិធីទាំងមូលដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ" ឱ្យយកចិត្តទុកដាក់ស្តាប់និងស្រង់យកបទពិសោធន៍ដែលបុគ្គលិកក្រុមហ៊ុនជំនាញ និងមន្ត្រីជំនាញធ្វើបទបង្ហាញពីលក្ខណៈសម្គាល់នូវផលិតផលក្លែងក្លាយ ទាំងថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ជាដើម និងប្រកាសបើកវគ្គបណ្តុះបណ្តាលដែលមានរយៈពេលពេញមួយថ្ងៃចាប់ពីពេលនេះតទៅ។ 
      វគ្គបណ្តុះបណ្តាលនេះគឺមានគោលបំណងចង់ឱ្យសមត្ថកិច្ចជំនាញយល់ដឹងកាន់តែច្បាស់អំពីផលិតផលក្លែក្លាយដែលបានកំពុងចរាចរក្នុងប្រទេសកម្ពុជា ព្រោះរយៈពេល១ឆ្នាំនេះ អាជ្ញាធរបានចាប់ផលិតផលក្លែងក្លាយរហូតដល់ទៅ២០០តោន។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា" ផលិតផលក្លែងក្លាយទាំងនេះមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋទាំងរយៈពេលវែងនិងរយៈពេលខ្លី"។
      ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា បានសុំឱ្យក្រុមសារព័ត៌មាន ទាំងវិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញសង្គមហ្វេសបុក ក្នុងស្រុក និងប្រជាពលរដ្ឋទាំងអស់ ជួយផ្សព្វផ្សាយដល់បណ្តាអាជីវករ សហគ្រាស ក្រុមហ៊ុន និងពលរដ្ឋទូទៅ រួមគ្នាសហការជាមួយអាជ្ញាធរ ដើម្បីកម្ចាត់នូវផលិតផលក្លែងក្លាយ ហើយមកគាំទ្រនូវផលិតផលសុទ្ធ ស្តង់ដារ ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ