ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ស្តីពី" ការបង្កើតក្រុមការងារវេទិកាតុមូលផ្សព្វផ្សាយ អំពីវិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ" ទូទាំងប្រទេស
August 17, 2017    អ្នកទស្សនា :

រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី" ការបង្កើតក្រុមការងារវេទិកាតុមូលផ្សព្វផ្សាយ អំពីវិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ" ទូទាំងប្រទេស នៅសាលប្រជុំអាគារ (S) ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះគឺមានគោលបំណងផ្សព្វផ្សាយអំពីវិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ និងការបង្កើតវេទិការតុមូល ដើម្បីដឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
-ជាសេនាធិការជូនលេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ តាមផ្លូវគោក ផ្លូវទឹក និងការអភិវឌ្ឍន៍សកម្មភាពតាមរយៈការផ្សព្វផ្សាយ ព័ត៌មាន ដូចជា វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឱ្យមហាជនបានជ្រួតជ្រាប និងចូលរួមសហការ
-សហការជាមួយបណ្តាស្ថានីយ៍ វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន រៀបចំកម្មវិធីសម្រាប់វេទិការតុមូល ដើម្បីចាក់ផ្សាយជាសាធារណៈ  ស្តីពី កិច្ចពិភាក្សាពិគ្រោះយោបល់នានា សំដៅលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ  ដោយមានវាគ្មិននៅគ្រប់វេទិការតុមូល ដើម្បីបកស្រាយ បំភ្លឺ និងប្រមូលយកនូវមតិយោបល់របស់សាធារណៈជន ដើម្បីរួមគ្នាលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ឱ្យបានជោគជ័យ
- តាមរយៈលទ្ធផលនៃការបើកវេទិការតុមូល ធ្វើរបាយការណ៍លើកយោបល់ជូនលេខាធិការដ្ឋាន និងគណៈបញ្ជាការដឹកនាំដើម្បីជ្រាបនិងចង្អុលដឹកនាំ ដាក់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ