ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19)
March 27, 2020    អ្នកទស្សនា :

      ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងព្រះ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ព្រមទាំងវិធានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននីមួយៗ ដឹកនាំដោយ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ។

       កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្រុកបាភ្នំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ  ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក លោកមេឃុំ ប្រធានមណ្ឌលសុខភាព មេប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរអ្នកពាក់ព័ន្ធមួយចំនួន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ