ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះនៃស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមនាឱកាសនោះពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិកក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព៖ អគ្គាធិការដ្ឋាន