ក្រសួងមហាផ្ទៃ ណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ
September 23, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋានគរបាល រាជធានី-ខេត្ត មានដូចខាងក្រោម៖

ទី១-ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ទី២-ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌។

និងទី៣-ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ដ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ