ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
September 24, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព ប្រធានប៉ុស្តិ៍ និងមេភូមិទាំងអស់។

      ក្នុងឱកាសនោះ ឯកឧត្ដមបានមានមតិណែនាំពាក់ព័ន្ធការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ត្រូវផ្តល់ជូនឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ចៀសវាងភាពយឺតយ៉ាវ ការថ្នាំងថ្នាក់ពីបបងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតពេលនោះដែរ ឯកឧត្តមបន្តណែនាំដល់ក្រុមការងារ ត្រូវផ្សព្វផ្សាយ អំពាវនាវ ជម្រុញបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលាតាមការណែនាំរបស់គ.ជ.ប។

      ចំពោះបញ្ហាជំងឺកូវីដ១៩ ឯកឧត្តមនៅតែជម្រុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយវិធានបង្ការការពារនឹងជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋ កុំភ្លេចខ្លួនឱ្យសោះ ខណៈជំងឺដ៏កាចសាហាវនេះនៅតែញាំញីលើសកលលោកនៅឡើយ។ ឯកឧត្តមបានលើកឡើងពីការងារសង្គមកិច្ច នៅតែអនុវត្តសកម្មភាពនេះជាបន្តបន្ទាប់ទៅទៀត ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់ក្រុមការងារសូមចុះសួរសុខទុក្ខបងប្អូនពលរដ្ឋដែលមានជំងឺកំពុងសម្រាកនៅតាមផ្ទះផង។ បន្ទាប់មក ឯកឧត្តមក៏បានពិនិត្យសំណើសុំការចាក់ដីបំពេញជង្ហុកផ្លូវមួយចំនួនដែលបានខូច។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណដល់ក្រុមការងារដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ព្រមទាំងជូនពរដល់ក្រុមការងារសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

      បន្ទាប់ពីកិច្ចប្រជុំចប់មក ឯកឧត្តមបានអញ្ជើញពិនិត្យការចាក់សាបនៅបរិវេណមណ្ឌលសុខភាពឃុំដែលបានធ្វើរួចរាល់ហើយ នេះជាការផ្តល់ជូនពីឯកឧត្តម និងក្រុមការងារដើម្បីសម្រួលភាពងាយស្រួលដល់បងប្អូនអ្នកជំងឺ ក៏ដូចក្រុមការងារពេទ្យបម្រើការងារនៅទីនោះ ហើយឆ្លៀតឱកាសនោះ ឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលសុខភាពឃុំផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ