រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលារាជធានីភ្នំពេញមានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការចូលរួមពី សមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខណ្ឌ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន និងតំណាងប្រធានតុលាការ និងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃេីញពីការកេីនឡេីងនូវ: ១.ចំនួនអ្នកទទួលបានសារអប់រំ ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណី បង្រ្កាប ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្នងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនរាជធានី បានមានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេីយបានថ្លែងអំណរគុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខណ្ឌ សង្កាត់ ដែលបានសហការគ្នាប្រកបដោយឆន្ទះនិងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទន: ហេីយសូមបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស ទី២ ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យេីង និងបន្តចាត់តាំងអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់អភិវឌ្ឍន៍ថ្មី ជាយរាជធានី តំបន់មិនទាន់រៀបរយ បណ្តុំផ្ទះល្វែងច្រកតូចចង្អៀត និងទីតាំងបម្រេីដល់សេវាទេសចរណ៍។
ក្នុងឱកាសនោះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា ក្នុងស្ថានភាពប្រទេសកម្ពុជា និងពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងពីជំងឺរាតត្បាតកូវីដ-១៩ តែឈ្មួញ ទុច្ចរិតជួញដូរចែកចាយគ្រឿងញៀន ខុសច្បាប់នៅតែបន្តសកម្មភាពរបស់ខ្លួនមិនឈប់ឈរ តាមគ្រប់រូបភាព ដែលធ្វេីឱ្យកម្ពុជាបន្តរងគ្រោះ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥ ដេីម្បីសម្រេចទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដោះស្រាយ រាល់បញ្ហាគ្រឿងញៀនបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនាជូនប្រជាពលរដ្ឋយេីងពិសេសសហការជាមួយខេត្តដែលមានព្រំប្រទល់ជាប់គ្នាបន្តបង្ការបង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្មេីសគ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ ដល់គ្រប់គោលដៅប្រឈម កម្មករ សិស្សបោះបង់ការសិក្សា ពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីក។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ បានផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលេីសហគមន៍នៅទីតាំងសុខាភិបាលទាំង៥១កន្លែង នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែក ៨ មណ្ឌលសុខភាព ៤៣ បានចំនួន៩៩២នាក់ /ស្រី ៧៧នាក់ ហេីយ៕
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន