នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើឯកសារសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នៃនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃកម្ពុជា និងបណ្តាប្រទេសជាមិត្ត មានគោលបំណងដើម្បីសហការរួមគ្នាអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើការងារថែរក្សាសន្ដិសុខ សណ្តាប់ធ្នាបសាធារណៈ និងការងារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា