ក្រសួងមហាផ្ទៃ ចេញបទបញ្ជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី១៩ ក្នុងព្រឹត្តការណ៍សហគមន៍២៨ វិចិ្ឆកា
November 30, 2020    អ្នកទស្សនា :

អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានលេចចេញនូវសញ្ញាណនៃការឆ្លងចូលសហគមន៍ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ( ហៅថា ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆិកា) ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលក្នុងព្រឹត្តការណ៍នេះបានស្ម័គ្រចិត្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីបន្តពង្រឹងការអនុវត្តវិធានការនានាសំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ក្រសួងមហាផ្ទៃ បានធ្វើការចេញបទបញ្ជាដល់ថា្នក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ឲ្យអនុវត្តតាមបទបញ្ជាថ្មីដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ