ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពី សកម្មភាពរបស់សម្តេចក្រឡាហោម ស ខេង ក្នុងកិច្ចប្រជុំនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
November 29, 2020    អ្នកទស្សនា :

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីសកម្មភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដោយសម្តេចបានអញ្ជើញជាអធិបតី​​​ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី ដែលក្នុងកិច្ចប្រជុំនោះមាន ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់ទី១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារផងដែរ។

ក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម គឺបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមានការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគបានយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់កិច្ចប្រជុំនេះ សម្ដេចក្រឡាហោម បានដើរឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ

ហើយ ឯកឧត្តម ឆែម សាវុធ បានក្រោកឈរគោរពសម្តេច និងមានការឆ្លើយឆ្លងគ្នាខ្លីមួយ មុនពេលសម្ដេចចាកចេញពីបន្ទប់ប្រជុំ។

ដោយឡែក ក្រោយពីចូលរួមកិច្ចប្រជុំ នាទីស្ដីការក្រសួងមហាផ្ទៃនោះ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យផងដែរ។

ដោយទទួលបានព័ត៌មានពីក្រសួងសុខាភិបាលភ្លាម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានបញ្ជាក់ថា ភរិយារបស់ឯកឧត្តម ឆែម សាវុធ និងឯកឧត្តមផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ មានវិជ្ជមានជំងឺកូវីដ-១៩នោះ ក្រុមគ្រូពេទ្យបានយកសំណាក សម្ដេចក្រឡាហោម ទៅពិនិត្យធ្វើតេស្ត ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោមក៏បានធ្វើចត្តាឡីស័កនៅគេហដ្ឋានតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ