សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង
January 20, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

សមិទ្ធិផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះត្រូវបានសាងសង់ និងជួសជួលកែលម្អរួចរាល់ សរុបអស់ថវិកាចំនួន ៥០៥.២៣៧ដុល្លារអាមេរិកដែលក្នុងនោះរួមមាន៖ សាងសង់អគារសិក្សាថ្មី ១ខ្នងមានកម្ពស់ ២ជាន់ស្មើ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបំពាក់សំភារៈសិក្សា ដោយចំណាយថវិការចំនួន២៣៧ .២៣៧ដុល្លារ ព្រមទាំងបានជុសជុលកែលម្អបំពាក់សំភារៈ ៖ អគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសិក្សាសម្តេច ជា ស៊ីម កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងកែលម្អសួនច្បារ ទីធ្លាក្មេង និងក្រៅបរិវេណសាលាដែលចំណាយទឹកប្រាក់ ២៤១.៩០៨ និងសាងសង់ក្លោងទ្វារថ្មី ចំណាយថវិការអស់២៦.០០០ដុល្លារ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ