សម្ដេចក្រឡាហោម ស ខេង ៖ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរ តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ
January 20, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វី? ហើយត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថាថ្ងៃសៅរ ឬថ្ងៃអាទិត្យទេ គឺចុះគ្រប់ពេលវេលា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងារចុះមូលដ្ឋានរបស់យើង និងអាជ្ញាធររបស់យើងបានខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបបញ្ហាអ្វីមួយទាំងនេះជាចំណុចពិសេសរបស់ក្រុមការងារ អាជ្ញាធរមូលដ្ឋានរបស់យើង»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាល ក៏បានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយបានចុះអប់រំ និងណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស ឲ្យបន្តអនុវត្តន៍វិធានការថែរក្សាអនាម័យសុខភាពឲ្យបានខ្ជាប់ខ្ជួន ចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជឿជាក់លើសមត្ថភាព និងវិធានការរបស់រាជរដ្ឋាភិបាល និងមកទទួលការពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យថា មានរោគសញ្ញាជំងឺកូវីដ-១៩៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ