អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការនៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំស្តីពីការអញ្ជើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងនានា
January 20, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការ នៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ០៣០សណន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីការអញ្ជើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងនានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចធ្វើការអង្កេតស្រាវជ្រាវរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

សូមគូសបញ្ជាក់ថា អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងតវ៉ា បរិហាររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ហេតុនេះ ដើម្បីឱ្យការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព អនុវត្តតាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ កំណត់របៀបរបបការងារផ្ទៃក្នុង និងឆ្លើយតបទៅនឹងស្ថានភាព តម្រូវការការងារជាក់ស្តែង ព្រមទាំងការវិវត្តតាមបច្ចុប្បន្នភាព ទើបអគ្គាធិការដ្ឋាន ចាំបាច់ត្រូវរៀបចំនីតិវិធី និងដំណើរការទទួល ដោះស្រាយពាក្យបណ្តឹង ព្រមទាំងពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ០៣០នេះ និងសំដៅបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងពន្លឿនដល់ការដោះស្រាយឱ្យមានកាន់តែមានតម្លាភាព ប្រសិទ្ធភាព៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ