សម្ដេចក្រឡាហោម ស ខេង ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ
January 20, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ