សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងការពារតាម គោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍
April 22, 2021    អ្នកទស្សនា :

 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបត្ថម្ភថវិកាដ៏ថ្លៃថ្លា ចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរ បាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ថា «ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»។

ក្នុងឱកាសនៃការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ