ឯកឧត្តម អ៉ីវ លាង អញ្ជើញពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ស្ថិតនៅវត្តប្រស្រែ ក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
July 30, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ស្ថិតនៅវត្តប្រស្រែ ក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំបឹងព្រះដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឲ្យអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ដែលមានតែវ៉ាក់សាំងនេះហើយជាកត្តាអាទិភាពដើម្បីទប់ស្កាត់ ការពារ និងឈានដល់ការបញ្ចប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ដោយជំងឺនេះកំពុងតែវាយលុកខ្លាំងមកលើប្រទេសកម្ពុជា ក៏ដូចជាសកលលោក។

ឯកឧត្តមបានអំពាវនាវបន្តទៀតថា សូមប្រជាពលរដ្ឋដែលមានបងប្អូន កូន ក្មួយធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ប្រាប់ពួកគាត់កុំព្យាយាមចូលមកក្នុងប្រទេស ដែលអាចនាំមកនូវជំងឺកូវីដ១៩បំប្លែងថ្មី(ដែលតា) ខណៈពេលនេះប្រទេសថៃកំពុងតែផ្ទុះរីករាលដាលជាខ្លាំងជំងឺកូវីដ១៩ប្រភេទនេះ និងចូលរួមអនុវត្តវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនថៃរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធសំដៅទប់ស្កាត់លំហូជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មីនេះ ដែលវាមានភាពកាចសាហាវជាខ្លាំង។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយជូនដំណឹងអំពីការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យបានដឹង រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ អនុវត្តវិធានការសុខាភិបាល ដោយរក្សាគម្លាត ពាក់ម៉ាស់ ចៀសវាងដាច់ខាតការកក់កុញពេលមកចាក់។

ឯកឧត្តមបានប្រគល់អាកុល ម៉ាស់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលឧបត្ថម្ភគាំទ្រពីឯកឧត្តម ជា ថោយ និងជាអនុប្រធានក្រុមការងារស្រុកបាភ្នំ។

សូមបញ្ជាក់ថា ការចាក់វាក់សាំងបង្ការជំងឺកូវីដ១៩នេះចាប់ផ្ដើមពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ទីតាំងចាក់វ៉ាក់សាំងនៅវត្តប្រស្រែ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់ៗគ្នា៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ