ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
December 01, 2021    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកវិទ្យាល័យ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានថ្លែងការអរគុណ និងកោតសរសើរដល់ក្រុមការងារដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ទោះក្នុងបរិបថការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំក្រុមការងារបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឲ្យសោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានមានមតិដឹកនាំពាក់ព័ន្ធការផ្តល់សេវាសាធារណៈ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ការងារសង្គមកិច្ច និងសំណូមពររបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិឬស្សីជួរ ឃុំបឹងព្រះ ដើម្បីស្វែងយល់ជីវភាពរស់នៅនឹងបញ្ហាសំណូមពរ ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងសំណូមពរមាន ស្នើសុំតុកៅអី បង្គន់អនាម័យនៅសាលាមត្តេយ្យសហគមន៍នៅភូមិឬស្សីជួរ និងសាលាមត្តេយ្យភូមិល្អាច និងចាក់ដីផ្លូវដែលខូច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ