សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ
May 08, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះក៏មានវត្តមានយាង និងអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងព្រះរាជឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវ ជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមកផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ