ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន
May 12, 2023    អ្នកទស្សនា :

សៀមរាប ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៥ ដោយមានសមាសភាពចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ទីម័រខាងកើត និងអង្គការ GIZ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គររីស៊ត ខេត្តសៀមរាប។

កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃការរត់ពន្ធអាវុធនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ កម្ពុជាក្នុងនាមជាប្រទេសដឹកនាំវិស័យ រត់ពន្ធអាវុធ បានផ្តួចផ្តើមរៀបចំសេចក្តីប្រកាសអាស៊ាន ស្តីពីការរត់ពន្ធអាវុធ ដើម្បីពិភាក្សា និងស្នើសុំធាតុចូលពីអង្គប្រជុំសំដៅក្លាយជាផ្នែកមួយនៃលិខិតតូបករណ៍ក្នុងក្របខណ្ឌអាស៊ាន ដើម្បីយកមកអនុវត្តក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធក្នុងតំបន់អាស៊ានទាំងមូល។

បន្ថែមពីនេះ អង្គការ GIZ ដែលជាដៃគូសហការរបស់ SOMTC-កម្ពុជា លើវិស័យរត់ពន្ធអាវុធ បានលើកឡើងអំពីសំណើគម្រោងជួយគាំទ្រអាស៊ានក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធដែលមានរយៈពេល ០៣ឆ្នាំ (២០២៣-២០២៦)។ GIZ បានលើកឡើងថា សំណើគម្រោងខាងលើ នឹងសម្រេចអនុវត្តក្នុងពេលឆាប់ខាងមុន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ