ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទទួលជួបជាមួយតំណាងគណបក្សភ្លើងទៀន ដើម្បីពិភាក្សាការងារ
May 12, 2023    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាល និងសហការី ទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងគណបក្សភ្លើងទៀន ដែលបានដឹកនាំដោយ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងសហការី ចំនួន ៥រូបទៀត។

សូមជម្រាបជូនផងដែរថា ជំនួបពិភាក្សាការងារនេះធ្វើឡើងតាមសំណើរបស់គណបក្សភ្លើងទៀន ស្នើសុំជួបជាមួយតំណាងក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាការងារ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ