អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ និងការជំរុញក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុង
May 13, 2023    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ និងការជំរុញក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះទាំង៤ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានសង្កត់ធ្ងន់លើការចុះធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងពេលខាងមុខនេះ ត្រូវមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព សម្រេចឱ្យបានដូចការរំពឹងទុក ដែលថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់បំផុតទៅលើប្រតិភូសវនកម្មផ្ទៃក្នុង និងធ្វើជាសេនាធិការផ្ទាល់ជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម បានគិតគូរ និងខិតខំរកវីធីសាស្រ្តដោះស្រាយលើបញ្ហាដែលជួបប្រទះកន្លងមក របស់គណៈប្រតិភូ ក្នុងការចុះបំពេញភារកិច្ចតាមបណ្តាគោលដៅ ទាំង២៥ខេត្តក្រុង ។

បន្ថែមពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរក្សាបាននូវនិរន្តរភាព សាមគ្គីភាព និងការផ្តល់នូវមិតិយោបល់ក្នុងន័យស្ថាបនា ដើម្បីឱ្យអង្គភាពកាន់តែរឹងមាំបន្ថែមទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរអរគុណ ដល់ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាវេលានេះ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ