សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ
May 17, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ, ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាននានា ព្រមទាំងអនុប្រធាន សមាជិក នៃគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ និង តំណាងក្រុមហ៊ុនសាងសង់ ផងដែរ។

គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខដ៏ខ្លី។ អគារទីស្តីការថ្មីនេះ មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ។ អគារទីស្តីការនេះដែល គឺសម្រាប់ជាទីតាំងប្រមូលផ្តុំថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ជាតិទាំងអស់ ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ