ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារសម្រេចបាន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត
May 19, 2023    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារសម្រេចបាន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត និងប្រកាសសមាសភាពប្រធាន អនុប្រធានអង្គភាព និងសមាជិកអង្គភាពចំណុះលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ សំបុណ្យ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក មែ ស៊ីខេងរ៉ាន់ឌី អគ្គនាយករង និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ ប៊ុណ្ណារិទ្ធ អគ្គាធិការរង និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម. ប្រធានអង្គភាព និងសមាជិក អង្គភាព ចំណុះលេខាធិការដ្ឋានសរុបចំនួន ៣៨រូបទៀតផងដែរ។

ឯកឧត្តម ងី​ ច័ន្រ្ទផល​ ប្រធានលេខាធិការដ្ឋាន បានធ្វើការប្រកាសសមាសភាព ដែលទទួលបានការតែងតាំង ការកោតសរសើរ និងបានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីទាំងអស់ ឱ្យមានសាមគ្គីភាពគ្នា និងរួមគ្នាបន្តទៀត ក្នុងការបំពេញភារកិច្ច ជូនអង្គភាព និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា​ អង្គពិធីក៏បានលើកឡើងពីលទ្ធផលសម្រេចបាននាពេលកន្លងមក ដោយបានចងក្រងជាសៀវភៅ និងបានកំណត់ទិសដៅបន្ត ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយនឹងគ្រោងរៀបចំកិច្ចប្រជុំបូកសរុបប្រចាំអាណត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់៕

ដោយ ៖ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ