ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ របស់គណៈកម្មាធិការមូលដ្ឋាន នៅទីស្ដីការក្រសួង អាណត្តិទី៣ និងលើកទិសដៅការងារអាណត្តិទី៤
March 25, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ អាណត្តិទី៣ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ របស់គណៈកម្មាធិការមូលដ្ឋាននៅទីស្ដីការក្រសួង អាណត្តិទី៣ និងលើកទិសដៅការងារអាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន លេខាធិការ លេខាធិការរង នៃគណៈកម្មាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃប្រមាណ១៣៥រូប។

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងអាណត្តិទី៣ កន្លងមកនេះ គណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ បានខិតខំបម្រើការងារ អនុវត្តបាននូវភារកិច្ច ការងារជាអាទិភាព និងគោលបំណងរបស់សមាគម ជាពិសេសការបង្កើន និងពង្រឹងចំណងមិត្តភាពរវាងមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ហើយតែងតែយកចិត្តទុកដាក់ជួយសមាជិកសកម្មដែលជួបបញ្ហា ឬទុក្ខលំបាកនានា។

ឯកឧត្តម ឆាន់ ចន្ទសុភក្តិ៍ លេខាធិការនៃគណៈកម្មាធិការមូលដ្ឋាន នៅទីស្ដីការក្រសួង បានអាននូវរបាយការណ៍បូកសរុបលទ្ធផលការងារអាណត្តិទី៣ និងលើកទិសដៅការងារអាណត្តិទី៤ ហើយនៅក្នុងពិធីសន្និបាតនេះ ក៏មានការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៅអាណត្តិទី៤ ផងដែរ ដោយមានឯកឧត្តម សួស ប្រាថ្នា ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ អាណត្តិទី៤។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ