លោកជំទាវ អុង សុភាវី អញ្ជើញចុះសួរទុក្ខនគរបាលនារីដែលត្រូវជនល្មើសប្រើអំពើហិង្សា អំឡុងពេលអនុវត្តការងារ
March 26, 2024    អ្នកទស្សនា :

លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញចុះសួរទុក្ខកញ្ញាអនុសេនីយ៍ទោ ផាត ផល្លានីឡែន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ត្រូវជនល្មើសប្រើអំពើហិង្សា ដាល់ចំកណ្ដាលដើមទ្រូង អំឡុងពេលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ នៅគោលដៅសម្តេចសង្ឃ ជួនណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អធិការនគរបាលខណ្ឌដូនពេញ លោកស្រីចៅសង្កាត់ស្រះចក ព្រមទាំងក្រុមការងារយេនឌ័រមួយចំនួន។

ក្មុងឱកាសនោះដែរ លោកជំទាវ បាននាំយកថវិកា របស់លោក ជំទាវ កែ សួនសុភី ស សុខា ចំនួន២លានរៀល ព្រមទាំងពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះមន្ត្រី ដែលមានភាពក្លាហាន ចូលរួមគ្រប់សកម្មភាពដូចបុរសមិនថាយប់ឬថ្ងៃ ដើម្បីរក្សាសុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ