មន្រ្តីជំនាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមជាមួយអង្គការដៃគូ ពិនិត្យលទ្ធផលការងារព្យាបាលអ្នកញៀនគ្រឿងញៀន ក្នុងខណ្ឌច្បារអំពៅ
April 29, 2019    អ្នកទស្សនា :

   នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩  ខែមេសា  ឆ្នាំ ២០១៩  នៅសាលាខណ្ឌច្បារអំពៅ  មានរៀបចំប្រជុំត្រួតពិនិត្យគម្រោងសាក​ល្បងការព្យាបាល​អ្នក​ញៀន​គ្រឿងញៀន ដែលបានដាក់ឲ្យអនុវត្តន៍នៅសង្កាត់ចំនួនពីររបស់ខណ្ឌច្បារអំពៅ  មានសង្កាត់ច្បារ​អំពៅ១  ច្បារអំពៅ ២  ក្រោមវត្តមានលោក  លឹម  តុងហួត  ប្រធាននាយកដ្ឋាននីតិកម្ម  អប់រំ  និងស្តានី​តិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងលោក  ហ៊ត  គឹមនី  អភិ​បាលរងខណ្ឌច្បារអំពៅ  តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ខណ្ឌច្បារអំពៅដោយ​មានការចូលរួមពីតំណាងវិស័យសុខាភិបាលនិងអ្នកពាក់ព័ន្ធសរុបចំនួន៣០រួប។

      លោក  ហ៊ត  គឹមនី  អភិបាលរងខណ្ឌច្បារអំពៅ បានមានប្រសាសន៍ស្វាគមន៍  និងសម្តែងនូវការ​សប្បាយរីករាយចំពោះការខិតខំធ្វើការរួមគ្នាដោយស្មោះត្រង់ជួយសម្របសម្រួលជម្រុញ  និងព្យាបាល​អ្នក​ញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ។

      លោកវេជ្ជ បណ្ឌិត ស៊ិន  អ៊ាប  តំណាងនាយកដ្ឋានសុខភាព ផ្លូវចិត្ត  និងការប្រើបំពានគ្រឿងញៀន បាន​បង្ហាញ​ពីរបាយការណ៍ លទ្ធផល  ចំណុចខ្លាំង  ចំណុចខ្សោយ  និងបញ្ហាប្រឈមនានារួមគ្នាគិត  រួមគ្នា​ធ្វើ  ដើម្បីឆ្ពោះទៅការអនុវត្តការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត។

      លោក  លឹ ម  តុងហួត  ប្រធាននាយកដ្ឋាននីតិកម្ម  អប់រំ  និងស្តារនីតិសម្បទា  បានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យ ឯកឧត្តមនាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  នៃអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន  សូមថ្លែងអំណរគុណ  សាទរចំពោះលទ្ធផលដែលយើងទាំងអស់​គ្នារួមគ្នាខិត​ខំ​បំពេញការរហូតទទួលបានលទ្ធផលល្អ ជាលំដាប់ តាមរយ:ការផ្សព្វផ្សាយអប់រំ ឲ្យក្រុមគ្រួសារ  អា​ណា​ព្យាបាល  បានយល់ដឹងហើយសហការជាមួយសមត្ថកិច្ច បានបញ្ជូនអ្នក​ញៀនគ្រឿងញៀន​ទៅទទួល​យក​សេវាព្យាបាល ដោយមិនគិតថ្លៃនៅមូលដ្ឋានសុខាភិបាល៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ