អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ សារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ
April 29, 2019    អ្នកទស្សនា :

    នាព្រឹកថ្ងៃចន្ទ ១០ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន រួមជាមួយលោក ចារ៉េ ប៉ុកប៉ា មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកត្រួតពិនិត្យ​គ្រឿង​ញៀននៃស្ថានទូតថៃ ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ សារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ដោយមានការចូលរួមពី មន្ត្រី​នគរបាលខេត្ត មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្ត្រីគយ មន្ត្រីនគរបាលអន្តោប្រវសន៍ច្រកទ្វារ មន្រ្តី​មក​ពីក្រសួងឧស្សាហកម្ម មន្ត្រីមកពីក្រសួងសុខាភិបាល និងមន្រ្តីមកពីCDC  ផងដែរ។

     សូមបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩  ហើយដើម្បីផ្ដល់ចំណេះដឹងទូទៅពីសារធាតុញៀន និងសារធាតុគីមីផ្សំ, ផ្ដល់​ចំណេះដឹង និងបទពិសោធន៍ពីការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ, ពង្រឹងការយក​ចិត្ត​ទុកដាក់លើគ្រប់គ្រង ,ត្រួតពិនិត្យ និងការតាមដានពីសារធាតុគីមីផ្សំ ពិសេសការបង្វែរ​សារធាតុគីមី​ផ្សំពីជំនួញស្របច្បាប់ទៅជំនួញខុសច្បាប់, ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅកម្ពុជា, យន្តការ​ឆ្លើយតបបញ្ហាគ្រឿងញៀននៅកម្ពុជា៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ