រដ្ឋបាលខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរងគ្រោះដោយបាក់ស្រុតច្រាំងចំនួន១១គ្រួសារ ក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
December 06, 2021 អ្នកទស្សនា :

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា សហការី និងអនុសាខាក្រុងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជួនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះដោយការបាក់ស្រុតច្រាំងចំនួន៣ភូមិគឺ៖ភូមិព្រែកថី ភូមិព្រែកខ្សេវ និងភូមិកោះគ សរុបចំនួន១១គ្រួសារ ក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះដែរ លោកទៀង សុគន្ឋ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះផងដែរ លោកនាយកសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ។

ជំនួយសង្រ្គោះដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុទ្ធ ១កេស ,អាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ ,ប្រេងឆា ១ដប ឃីតមួយកញ្ចប់និងថវិកា២០ម៉ឺនរៀល។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង ០២គ្រួសារ បានឧបត្ថម្ភបន្ថែមជូនក្នុងគ្រួសារនីមួយៗនូវ ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ