លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ
December 06, 2021 អ្នកទស្សនា :

ថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននាំយកអំណោយសប្បុរសធម៌ មានដូចជា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ដែលទទួលបានការឧបត្ថម្ភ ពីអង្គការមុស្លិមហេហ្វិន នៅប្រទេសអាល្លឺម៉ង់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាមួយគ្នានេះផងដែរ ខ្ញុំសូមចូលរួមឧបត្ថម្ភ ជា ភួយ ចំនួន ១៥០ ដល់គ្រួសារបងប្អូនខ្មែរឥស្លាម ដែលងាយរងគ្រោះសម្រាប់រដូវរំហើយនេះ បងប្អូនទាំងអស់ត្រូវចូលរួម ការពារពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដើម្បីមានឱកាសរកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ