អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលស្នើសុំប្តូរទីតាំងបង្គោល និងបណ្តាញខ្សែបញ្ជូនអគ្គិសនី មានទីតាំងស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
January 18, 2022 អ្នកទស្សនា :

ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការដោះស្រាយបណ្តឹងសារទុក្ខថ្នាក់ខេត្ត សម្រាប់ទទួលដោះស្រាយជូនប្រជាពលរដ្ឋដែលមិនព្រមទទួលសំណង នៃផលប៉ះពាល់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលស្នើសុំប្តូរទីតាំងបង្គោល និងបណ្តាញខ្សែបញ្ជូនអគ្គិសនី មានទីតាំងស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប៉ុន្តែដោយសារករណីនេះ តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនទាន់បានរៀបចំឯកសារគោលនយោបាយដោះស្រាយ និងឯកសារពាក់ព័ន្ធច្បាស់លាស់ រដ្ឋបាលខេត្តកោះកុង បានសម្រេចឱ្យរដ្ឋបាលស្រុកបូទុមសាគរ សហការ ជាមួយអាជ្ញាធរជាតិអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគោលនយោបាយដោះស្រាយ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ រួចធ្វើការសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋ ទាំង៤គ្រួសារឱ្យអស់លទ្ធភាពជាមុនសិន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ