អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមរៀបចំដាំដើមស្ងាវ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានទីតាំង នៅក្បែរសិលាបណ្ដាសា ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់
January 19, 2022 អ្នកទស្សនា :

រសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំដាំដើមស្ងាវ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានទីតាំង នៅក្បែរសិលាបណ្ដាសា ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលទៅកាន់សិស្សានុសិស្ស ដែលជាយុវជនកាកបាទក្រហម និងកាយរិទ្ធថា ខេត្តព្រះសីហនុ មានកិត្តិយសទទួលជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ហើយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏មានកម្មវិធីដាំដើមស្ងាវ ដោយមានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងថ្នាក់ដឹកនាំក្រសួង និងខេត្តរបស់យើងផងដែរ។

ក្នុងកម្មវិធីនេះចាំបាច់ត្រូវមានក្មួយៗចូលរួមពាក់ពាន់នឹងការងារសង្គម និងការងារបរិស្ថាន ម្យ៉ាងជាការចែករំលែកបទពិសោធន៍។ ការចូលរួមនេះ ក៏មានការពាក់ព័ន្ធ នៅពេលដាំដើមឈើ ដោយក្មួយៗអាចជួយរៀបចំទុកដាក់ ស្រោចទឹក ម្យ៉ាងទៀតទាក់ទងនឹងការងារបច្ចេកទេសដាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកទទួលខុសត្រូវ និងមានមន្ត្រីទេសចរណ៍ ដែលមានបទពិសោធន៍ក្នុងកិច្ចសហការរៀបចំកម្មវិធីព្រិត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ពួកគាត់នឹងជួយសម្របសម្រួលបច្ចេកទេស ផ្សារភ្ជាប់ការដកស្រង់បទពិសោធន៍ក្នុងការងារសង្គមជាមួយរដ្ឋមន្ត្រីអន្តរជាតិនេះផង។ ទាំងនេះក៏បានបង្ហាញពីមោទនភាព និងតម្លៃ សីលធម៌របស់យុវជនកម្ពុជារបស់យើង ឱ្យអន្តរជាតិបានឃើញ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថាក្មួយៗនឹងមកចូលរួមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រក្សាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទំលាប់ ប្រពៃណី និងបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព និងជាមោទនភាពរបស់យើងទាំងអស់គ្នាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសិស្សានុសិស្សដែលបាន មកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ