ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីចាប់លេខដីឡូតិ៍ និងលំនៅឋាន ជូនគ្រួសារអ្នកទទួលផលដែលបានស្ម័គ្រចិត្តយល់ព្រមទទួលយកដំណោះស្រាយរស់នៅទីតាំងដីគម្រោង៦១ឡូតិ៍
May 25, 2022 អ្នកទស្សនា :

នៅព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់លេខដីឡូតិ៍ និងលំនៅឋានជូនគ្រួសារអ្នកទទួលផល ដែល បានស្ម័គ្រចិត្តយល់ព្រមទទួលយកដំណោះស្រាយ ទៅរស់នៅទីតាំងដីគម្រោង៦១ឡូតិ៍ ស្ថិតក្នុង ភូមិ ឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការចាប់លេខដីឡូតិ៍នេះ គឺជាការដោះស្រាយបញ្ហា និងទុក្ខ កង្វល់កន្លង ដែលប្រជាពលរដ្ឋជួបប្រទះ ដោយបានកែប្រែប្រជាពលរដ្ឋដែលពុំមានទីកន្លែង និងទីតាំង រស់នៅច្បាស់លាស់ គ្មានប្លង់ត្រឹមត្រូវ មកជាប្រជាពលរដ្ឋដែលមានទីតាំងរស់នៅច្បាស់លាស់ ។

ឯកឧត្តម បានបន្តទៀតថា ដោយសារប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដូចនេះមិនអាចបណ្ដាល ឲ្យមានសំណង់អាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងក្រុងឡើយ បើនៅតែ បន្ត ឲ្យមានឲ្យមានសំណង់អាណាធិបតេយ្យបែបនេះកាន់តែយូរ នឹងបណ្ដាលឲ្យមានសំណល់រឹងកើនឡើង ធ្វើឲ្យកាន់តែពិបាកដោះស្រាយជូនគាត់ទៀត។ ឯកឧត្តមបានបន្តទៀតថា នឹងបន្តធ្វើការដោះស្រាយ បញ្ហានេះជាបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយសំណង់មិនមានរបៀបរៀបរយក្នុងក្រុងបាត់ដំបង ដើម្បី​ខេត្តបាត់ដំបងជាខេត្តស្រស់បំព្រង និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ