ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមត្រួតពិនិត្យបច្ចេកទេសចិញ្ចឹម សត្វជ្រូក នៅកសិដ្ឋានវឌ្ឍនៈ អូរសារាយ ក្នុងស្រុកត្រាំកក់
August 16, 2022 អ្នកទស្សនា :

តាកែវ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម-លោកជំទាវ ប្រតិភូ, មន្ទីរកសិកម្មខេត្ត, អភិបាលស្រុកត្រាំកក់, ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសចិញ្ចឹមសត្វជ្រូក នៅកសិដ្ឋានវឌ្ឍនៈ អូរសារាយ ស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់។

បើតាមការបញ្ជាក់ពី លោកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានវឌ្ឍនៈ អូរសារាយ បានឱ្យដឹងថា កសិដ្ឋានវឌ្ឍនៈ អូរសារាយ បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដោយចាប់ផ្ដើមលើផ្ទៃដី ១២ហិកតា មានចំនួន ៨រោង ដល់ឆ្នាំ២០១៩ បានសាងសង់បន្ថែម ៤រោង ដល់ឆ្នាំ២០២០ បានសាងសង់បន្ថែម ៨រោង និងរហូតមកដល់ឆ្នាំ២០២២ កសិដ្ឋានមានផ្ទៃដីជិត ៣០ហិកតា និងមានរោងចិញ្ចឹមសត្វជ្រូក ចំនួន ២០រោង (រោង១ ដាក់ជ្រូកសាច់បាន ៧០០ក្បាល) និងមានសត្វជ្រូកសរុប ១៤០០០ក្បាល និងធ្វើការប្រមូលផលរយៈពេល ៦ខែម្ដង៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ