ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង​បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
March 30, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀប​ចំ​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃ​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើចូលរួមពី ឯកឧត្តមគណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក​មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី ស្នងការរងនគរបា​ល​ខេត្ត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ មេបញ្ជាការវរសេនាតូចនគរបាលកា​រពា​រ​ព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍ន​គរបាលការពារព្រុដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២១៣នាក់។

សម្រាប់កម្មវិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះមានចំនួន ១២៣នាក់ ក្នុងនោះ​÷ បំ​ពាក់ឋានន្តរសក្តិ ចំនួន ៨០នាក់ និងតែងតាំងមុខតំណែង ចំនួន ៤៣នាក់។

ឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់ជំនាញ និង​គ្រប់​ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រែងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវ​លទ្ធ​ផល គួរជាទីមោ​ទនៈ ទាំងក្នុងកិច្ចការជំនាញ និងកិច្ចការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម​បានល្អ​ប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូច​ជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកា​រ​ធានានូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពនៅក្នុងដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យប្រ​ព្រឹត្ត​ទៅដោ​យ​រលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ស្របតាម គោលកា​រណ៍ល​ទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។

ទន្ទឹមនេះគណៈអធិបតីក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ជាពិសេសមន្ត្រីនគរបាលដែលទទួល​បា​នការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិនៅថ្ងៃនេះ ត្រូវបន្តឆន្ទៈស្មោះត្រង់ សាមគ្គីភាព ឯក​ភាព​ផ្ទៃក្នុងឱ្យបានល្អ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមកា​រ​ណែ​នាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឱ្យបា​នម៉ឺ​ង​ម៉ាត់ ត្រូវប្តូរផ្តាច់ក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍដែលប្រទេសជាតិយើង កំពុងមានសព្វ​ថ្ងៃ ឱ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងទប់ស្កាត់ឱ្យបា​នកុំ​ឲ្យ​​កើ​តមាននូវបដិវត្តពណ៌ ឬសកម្មភាពញុះញង់ ដែលបង្កអសន្តិសុខសង្គម និងបំផ្លាញសុខសន្តិភាព កើតឡើងជាដាច់ខាត ព្រមទាំង ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបន្តខិតខំការពារ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ